សណ្ឋាគារខ្មោចលងសាហាវជាងគេទាំង៥នៅលើពិភពលោក

23/02/2024

ពិភពលោកសំបូរកន្លែងប្លែកៗជាច្រើន ប៉ុន្តែទោះបីជាយ៉ាងណាមនុស្សនៅតែចង់ដឹងនិង ចង់ស្គាល់សូម្បីតែកន្លែងដែលគ្រោះថ្នាក់ដល់ជីវិតក៏នៅតែមានអ្នកដែលចង់ចំណាយលុយទៅដល់ ដូចដែលកម្មវិធីលុយនៃសារព័ត៌មានកោះសន្តិភាពធ្លាប់ស្រាវជ្រាវបង្ហាញកន្លងមក ។

 

នៅថ្ងៃនេះ កម្មវិធីយើងបានស្រាវជ្រាវនូវការចុះផ្សាយមួយ ដែលពាក់ព័ន្ធនឹងកន្លែងស្នាក់នៅ ដែលគេល្បីល្បាញថា មានខ្មោចលងសាហាវជាងគេនៅលើពិភពលោក ។

 

មកដល់ពេលនេះយើងក៏មិនដែលបានសាកល្បងដែរ ប៉ុន្តែប្រសិនបើតាមការ ដែលគេ បានល្បីនិងផ្សព្វផ្សាយនៅលើបណ្តាញសង្គម​បានឲ្យដឹងថា នៅលើពិភពលោកនេះ ពិតជា មានសណ្ឋាគារដែលមានខ្មោចលងសាហាវពិតមែន ។

 

សណ្ឋាគារទាំងនេះរួមមាន៖

 

១.សណ្ឋាគារ Stanley នៅឧធ្យាន Estes Park រដ្ឋ Colorado

តាមការដែលគេល្បីតៗគ្នាមកគឺថា កាលពីដើមឡើយនៅសណ្ឋាគារនេះ កាលពីឆ្នាំ១៩១១ មានឧបត្តិហេតុលេចធ្លាយឧស្ម័ននៅក្នុងបន្ទប់លេខ ២១៧ ដោយហេតុការណ៍នោះ បានបង្ក ឲ្យស្រ្តីឈ្មោះ អេលីហ្សាបែត វិលសុន ( Elizabeth Wilson) ដែលជាប្រធាន ផ្នែកសេវាកម្ម នៅសណ្ឋាគារនេះរងរបួសជាដំណំ ប៉ុន្តែនាងក៏ត្រូវបានគេសង្រ្គោះ នាងអាច រស់នៅបានរហូតដល់នាងអស់ជីវិត. តែព្រលឹងរបស់នាងបានត្រលប់ ទៅរស់នៅកន្លែងនោះ ។ ក្រោយពេលនាងអស់ជីវិតគេល្បីថា នាងគឺជាតួអង្គមួយក្នុងចំណោមតួអង្គជាច្រើនដែលនៅ តែលងបន្លាចនៅបរិវេណសណ្ឋាគារនេះ រួមជាមួយនឹងវិញ្ញាណរបស់ម្ចាស់ដើម របស់ សណ្ឋាគារ Stanley ។

 

២.សណ្ឋាគារ Chelsea នៅទីក្រុងញូវយ៉ក

 

រឿងរ៉ាវខ្មោចលងនៅសណ្ឋាគារនេះបានកើតមានឡើងក្រោយពេលដែលលោក ឌីឡាន ថូម៉ាស  (Dylan Thomas) កវីជនជាតិវេលស៍ បានស្នាក់នៅទីនោះក្នុង ខែវិច្ឆិកា ឆ្នាំ ១៩៥៣ គាត់បានសន្លប់បាត់ស្មារតី ហើយបានទទួលមរណៈភាពប៉ុន្មានថ្ងៃក្រោយ មកនៅមន្ទីរពេទ្យ ក្បែរនោះ។ ក្រោយពេលដែលលោកទទួលមរណៈភាពព្រលឹងរបស់លោក ​ត្រូវ​បាន​គេ​និយាយ​ថាបានចេញ​ចូល​ទៅ​ក្នុង​បន្ទប់​លេខ ២០៦ ជា​ញឹក​ញាប់ ។ ក្រោយមកទៀត នៅខែតុលា ឆ្នាំ ១៩៧៨ នៅសណ្ឋាគារនោះក៏មានករណីឃាតកម្ម ​ ហើយចាប់តាំងពីពេលនោះមក ទីនោះក៏ ចាប់ផ្តើមល្បីល្បាញថា ព្រលឹងជនរងគ្រោះតែងតែបង្ហាញវត្តមាននៅសណ្ឋាគារនេះ ជាបន្ត  បន្ទាប់ ។

៣. សណ្ឋាគារ the Langham នៅ ទីក្រុងឡុងដ៍

មនុស្សជាច្រើនចាត់ទុកថា Langham ដែលបានសាងសង់ឡើងក្នុងឆ្នាំ ១៨៦៥ ជាសណ្ឋាគា រ​ខ្មោចលងបំផុតនៅទីក្រុងឡុងដ៍ ហើយភាគច្រើននៃការភ្ញាក់ផ្អើល មិនធម្មតាគឺកើតនៅ បន្ទប់ លេខ ៣៣៣ ។ នៅសណ្ឋាគារនេះក៏ធ្លាប់មានករណីឃាតកម្មដ៏រន្ធត់មួយចំនួនបានកើតឡើង ដោយគូស្វាមីសម្លាប់គ្នានៅថ្ងៃក្រេបទឹកឃ្មុំ និង ការធ្វើអត្តឃាតលោតពីជាន់ទី៤ ។

 

៤.សណ្ឋាគារ Russell នៅទីក្រុងស៊ីដនី

 

សណ្ឋាគារ Russell នៅទីក្រុងស៊ីដនីប្រទេសអូស្ត្រាលី ស្ថិតនៅផ្នែកមួយនៃទីក្រុងដែល គេស្គាល់យ៉ាង សាមញ្ញថា the Rocks ដែលជាសង្កាត់ប្រវត្តិសាស្ត្រ របស់ទីក្រុង។ នៅទីនោះគេល្បីថា មាន វិញ្ញាណ ដើរលេងតាមសាលរបស់សណ្ឋាគារ ហើយភាគច្រើន វិញ្ញាណនោះគឺចូលចិត្តបង្ហាញខ្លួននៅក្នុងបន្ទប់លេខ ៨ ។ ភ្ញៀវដែលតែងតែ រងគ្រោះ គឺភាគច្រើនជាភ្ញៀវស្រីៗ ។

 

៥.ប្រាសាទ Dragsholm នៅ ប្រទេសដាណឺម៉ាក

 

តាមអ្វីដែលគេល្បី បានឲ្យដឹងថា ជនជាតិន័រវេស បានចាប់ លោក James Hepburn នៅពាក់កណ្តាលទសវត្សរ៍នៃឆ្នាំ ១៥០០ ហើយឃុំ លោក នៅវិមាន Dragsholm Castle ។ ភាពឯកោបានជំរុញឱ្យ លោក ឆ្កួត ហើយទីបំផុតគាត់ត្រូវបានគេចងភ្ជាប់ទៅ នឹងសសរ ទុករហូតដល់ស្លាប់ ។ រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ វិញ្ញាណ​លោក​មិន​​ទាន់ចាក​ចេញ​ពីទីនោះនៅ ​ឡើយដោយ ពេលខ្លះភ្ញៀវឃើញគាត់ជិះសេះកាត់ទីវាលនៃវិមាននៅពេលយប់ ដោយពេលខ្លះ វិញ្ញាណនោះត្រូវបានគេឃើញនៅជាមួយនឹងស្រ្តីស្បែកសមួយរូប ដែលត្រូវ បានគេជឿថាជាខ្មោចរបស់ នាង Celina Bovles ដែលជាក្មេងស្រីវ័យជំទង់ ដែលត្រូវ បានឪពុករបស់នាងដាក់ឃុំឃាំងនៅក្នុងប្រាសាទនេះរហូតដល់ស្លាប់ បន្ទាប់ពីមានផ្ទៃពោះ មុនពេលរៀបការ​។​ អំឡុងពេលគេជួសជុលប្រាសាទនោះនាឆ្នាំ១៩៣០ កម្មករសន្មត់ថាបាន រកឃើញគ្រោងឆ្អឹងពួកគេនៅក្នុងប្រាសាទនោះ​។

លុយ

នាំមុខទីផ្សារជាមួយ Luy ដែលជាកម្មវិធីទូរស័ព្ទចុងក្រោយសម្រាប់ព័ត៌មានហិរញ្ញវត្ថុក្នុងពេលជាក់ស្តែង។ ចំណុចប្រទាក់រលោង និងងាយស្រួលប្រើរបស់យើង ផ្តល់ព័ត៌មានថ្មីៗទាន់ពេលអំពីភាគហ៊ុន និន្នាការទីផ្សារ និងការអភិវឌ្ឍន៍សេដ្ឋកិច្ច នៅចុងម្រាមដៃរបស់អ្នក។